មន្រ្តីNBCកំពុងធ្វើការជាមួយIMFដើម្បីពិនិត្យឡើងវិញលើវិធីសាស្រ្តសម្រាប់វាស់តម្លៃលំនៅដ្ឋាននៅទូទាំងប្រទេស

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ​ធនាគារជាតិនៃកម្ពុជា​ (NBC) ​កំពុង​ធ្វើការ​ជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​វិធី​សា​ស្រ្ត​សម្រា ប់​វាស់​តម្លៃ​លំនៅឋាន​ទូទាំង​ប្រទេស ​ក្រោម​សន្ទស្សន៍​តម្លៃ​អចល​ន​ទ្រព្យ​លំនៅ​ដ្ឋា​ន​ (R​P​P​I​)។

ការពិនិត្យ​ឡើងវិញ​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​មាន​របាយការណ៍​លម្អិត​ ដែល​ផ្តួចផ្តើម​ដោយ​អង្គការ​អន្តរជាតិ ​ក្នុង​ខែ​មករា​ ​ដែល​បាន​ស្នើ​ឱ្យ​មានការ​ត្រួតពិនិត្យ​មួយ​ចំនួន ​នៅ​ក្នុង​ទិន្នន័យ​ ​និង​វិធី​សា​ស្រ្ត ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​R​P​P​I​ ​ដោយ​ធនាគារជាតិនៃកម្ពុជា​ ​ដែល​អាច​ជា​ការ​កើន​ឡើង ​នៃ​កំណើន​សន្ទស្សន៍​ ​និង​ការ​ព្យាករណ៍​ពី​ការ​កើន​ឡើង​តម្លៃ​ផ្ទះ​។​

R​P​P​I​ ​ជា​សូចនា​ករ​សំខាន់​ សម្រាប់​ក​ម្រិ​ត​អតិផរណា ​នៅ​ក្នុង​សេដ្ឋកិច្ច​ ​រួម​ជាមួយនឹង​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់​ (C​P​I​)​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ទម្រង់​ដូចគ្នា​ដែល​C​P​I​ ​ប្រៀបធៀប​និន្នាការ​តម្លៃ​អ្នកប្រើប្រាស់​តាមកាល​កំណត់​ R​P​P​I​ ​ផ្តល់​នូវ​សន្ទស្សន៍​តម្លៃ​លំនៅឋាន​ជាតិ​ទាំងមូល​ ដោយ​ផ្អែកលើ​ទិន្នន័យ​ពី​ប្រាក់​ក​ម្ចី​ទិញ​ផ្ទះ ​ដែល​ចេញ​ដោយ​ធនាគារ​នៅ​កម្ពុជា​។​

នៅពេលដែល​វិ​ស័យ​អចល​ន​ទ្រព្យ ​មានសន្ទុះ​ខ្លាំង​នៅចន្លោះ​ឆ្នាំ​២​០​១​៧​ ​និង​២​០​២​១​ NBC ​បាន​បើកដាក់​អោយ​ប្រើប្រាស់​ R​P​P​I​ ​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​ ​ដើម្បី​ផ្តោត​ជាពិសេស​លើ​ការ​កើន​ឡើង​ ​និង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លំនៅឋាន​ ​ដែល​ជា​ការណែនាំ​សម្រាប់​ការ​គ្រប់​គ្រង​ក​ម្រិ​ត​អតិផរណា​នៅ​ទូទាំង​សេដ្ឋកិច្ច​។​

នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​សន្ទស្សន៍​ R​P​P​I​ ​ដែល​ទើប​ដាក់បញ្ចូ​ល​ថ្មី ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​៩​ ​ភាគរយ​នៃ​តម្លៃ​ផ្ទះនៅ​ទូទាំង​ប្រ​ទេស ​ធៀប​នឹង​ក​ម្រិ​ត​ក្នុង​ឆ្នាំ​២​០​២​០​ ហើយនៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​៣​ R​P​P​I​ ​បាន​កើន​ឡើង​១​៦​ភាគរយ​នៃ​តម្លៃ​លំនៅ​ដ្ឋា​ន​។​

​គិត​ត្រឹម​ត្រីមាស​ទីមួយ​ នៃ​ឆ្នាំ​២​០​២​៤​ R​P​P​I​ ​បាន​ធ្លាក់ចុះ​បន្តិច​ម្ដងទៀត​ដល់​១​២​ ​ភាគរយ​ ​បើ​ធៀប​នឹង​តម្លៃ​ក្នុង​ឆ្នាំ​២​០​២​០​។​ យ៉ាងណាក៏ដោយ​ ​នៅ​ក្នុងរយៈពេល​ដូចគ្នា​ ​អត្រា​អតិផរណា​របស់​កម្ពុជា​នៅ​មាន​ក​ម្រិ​ត​ទាប ​បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។​

ជាឧទាហរណ៍​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​ព្យាករណ៍​ថា​ ​កម្ពុជា​ នឹង​មាន​អតិផរណា​ត្រឹមតែ​ ​២​,​០​ភាគរយ​នៅ​ឆ្នាំនេះ​ ​ខណៈ​ឡាវ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​មាន​អតិផរណា​ប្រមាណ​២​០​​ភាគរយ​ ​និង​មី​យ៉ា​ន់​ម៉ា​មាន​ ​១​៥​,​៥​ ​ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here