តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែបង្កឱ្យមានក្តីបារម្ភអំពីការថយចុះនៃកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈសកល។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៧សេន ឬ០,២៦% មកនៅត្រឹម៦៤,០៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0015 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ១២សេន ឬ០,២% មកនៅត្រឹម៦០,៣ដុល្លារក្នុងមួយបារ៉ែល។

លោក Daniel Hynes អ្នកជំនាញផ្នែកយុទ្ធសាស្រ្តរបស់ធនាគារ ANZ បានអះអាងថា ការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការប្រេងឆៅសកល ស្របពេលមានសង្រ្គាមពាណិជ្ជកម្ម បានជះផលប៉ះពាល់ទៅលើទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here