ក្រសួងព្រាងអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ច្បាប់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស តាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការង្កើតគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពសហប្រធាន លោក លីវ សុវណ្ណា អនុប្រធាន និងជាប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងលោកនៅ បោនន័រ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គណៈកម្មការភាសាវិទ្យាខ្មែរ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេច​ក្ដីព្រាងអនុក្រឹត្យស្ដីពី ការបង្កើតគណៈកម្មាធិការជាតិ សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ឱ្យកាន់តែមានខ្លឹមសារគ្រប់ជ្រុងជ្រោយ សំដៅ ពង្រឹងយន្តការសម្របសម្រួល និងតាមដានត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនានា ពាក់ព័ន្ធការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ទាំងក្នុងក្របខ័ណ្ឌ អាស៊ាន(AFAFGIT) និងមហាអនុតំបន់មេគង្គ (GMS-CBTA) ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការបច្ចេក​ទេស និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាននិងសមាជិក នៃកិច្ចព្រមព្រៀងពហុភាគីផ្សេងៗទៀត ស្តីពីការសម្រួលការដឹកជញ្ជូនឆ្លងកាត់ ព្រមទាំងជំរុញការសម្រួលលំហូរទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែនឱ្យមានភាពសាមញ្ញ ឆាប់រហ័ស និងកាត់បន្ថយចំណាយ សំដៅលើកកម្ពស់វិស័យដឹកជញ្ជូន និងពាណិជ្ជកម្មរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here