ដោយៈ ចំណាន
កំពង់ធំៈ អាជ្ញាធរបានរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ក្រោមប្រធានបទ “ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ” នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
កម្មវិធីនេះ សហការរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ ក្រុមហ៊ុន KK Runing club និងអាជ្ញាធរជាតិសំបូរព្រៃគុក ដើម្បីអបអរសាទរខួប៩ឆ្នាំ នៃការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧-៨ កក្កដា ២០២៦។
សម្រាប់ការជិះកង់មានចម្ងាយ៤២គីឡូម៉ែត្រ និងរត់មានចម្ងាយ៩គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ ឯការជិះកង់មានចម្ងាយ៤២គីឡូម៉ែត្រ។
ព្រឹត្តិការណ៍នេះ មានការចូលរួមជាកិត្តិយស លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកនួន ផារ័ត្ន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្ស ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណជិត១០០០នាក់៕










