ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយ ឧកញ៉ាលូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុសហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមសហគមន៍ចុងភៅកម្ពុជា, តំណាងសមាគមសណ្ឋារគារនៅកម្ពុជា និងតំណាងក្រុមហ៊ុន ឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហា ប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងទេសចរណ៍ នាពេលខាង មុខនេះ ជាពិសេសពិភាក្សាធ្វើយ៉ាងណា ជាការចូលរួមរបស់វិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេស ចរណ៍បរទេសចូលមកកាន់កម្ពុជា ក្នុងរដូវកាលបៃតងបន្ថែមទៀត។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖១.វឌ្ឍនភាពទីផ្សារទេសចរណ៍ ២. ផែនការសកម្មភាពសម្រាប់រយៈពេលទៅមុខវិស័យទេសចរណ៍។ ៣. សកម្មភាពកម្សាន្តសម្រាប់ភ្ញៀវបរទេស, ៤. ទំនើបកម្មឌីជីថល និងការតភ្ជាប់ (វីសារ) ៥. ទិដ្ឋាការរយៈពេលវែង សម្រាប់គោលដៅយុទ្ធសាស្រ្ត ៦. ការពង្រីកជើងហោះហើរត្រង់ ចូលមកកាន់កម្ពុជា រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








