រដ្ឋមន្រ្តីទេសចរណ៍ៈ ​កម្ពុជា​មាន​មោទកភាព​ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ World Universal Pageants​ 2026

ដោយៈ ម៉ាល័យ

ភ្នំពេញៈ រដ្ឋមន្រ្តីទេសចរណ៍បានចាត់ទុក ជាមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍World Universal Pageants 2026។

លោកបានហៅវាជាព្រឹត្តិការណ៍ដ៏មានតម្លៃ ក្នុងការបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌ និងវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងពង្រឹងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជាតិនានាជុំវិញពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” ឆ្នាំ២០២៦–២០២៨ រួចមក លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឆ្លៀតជួបសំណេះសំណាល និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ក្រុមបវរកញ្ញាអន្តរជាតិ World Universal Pageants 2026 ដែលកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ ដែលជាឱកាសដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ទៅកាន់ពិភពលោក។

ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែ​កទាក់ទាញភ្ញៀវទេសចរ ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិ និងពង្រឹងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ជាគោលដទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here