មន្រ្តី​ក្រសួងពាណិជ្ជកម្ម​ពិនិត្យ​វឌ្ឍនភាព​ការងារ ​និង​ពិភាក្សា​លើ​ទិសដៅ​ការងារ​បន្ត​ ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា ដែលជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការនាំចេញរបស់កម្ពុជា។

ក្នុងឱកាសនោះ កិច្ចប្រជុំបានពិនិត្យលទ្ធផលការងារដែលសម្រេ​ចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារអាទិភាព សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ សំដៅបន្តពង្រឹងប្រសិទ្ធភាពការងារជំរុញការនាំចេញ លើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានការពិភាក្សា លើការពង្រីកទីផ្សារសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដូចជា៖ ទីផ្សារប្រទេសចិន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយខេត្តហៃណាំ និងតំបន់ Greater Bay Area (GBA); ទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប បារាំង និងការត្រៀមចូលរួមពិព័រណ៍ SIAL Paris 2026 ដើម្បីពង្រីកឱកាសធុរកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ។

លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវិធានការពង្រឹង និងពង្រី​កទីផ្សារសម្រាប់ផលិតផលកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជា ព្រមទាំងបានបញ្ជាក់ ពីការបន្តពង្រឹងកិច្ចសហការ រវាងអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងជំរុញកំណើនការនាំចេញប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here