សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សុក្រឹតភាព សុចរិតភាព និងការទទួលខុសត្រូវ ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មាន រក្សាបានប្រជាប្រិយភាពរឹងមាំ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កត្តាសុក្រឹតភាព កត្តាសុចរិតភាព និងកត្តាទំនួលខុសត្រូវ ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មានរក្សាបានប្រជាប្រិយភាពរឹងមាំ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំសូមលើកយកកត្តា៣យ៉ាង ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មាន រក្សាបានប្រជាប្រិយភាពរឹងមាំរួមមាន កត្តាសុក្រឹតភាព, កត្តាសុចរិតភាព និងកត្តាទំនួលខុសត្រូវ មាន៣នេះរស់បានយូរ មានន័យថា មានកត្តា៣នេះទទួលបានការគាំទ្របានយូរអង្វែង សូមជឿខ្ញុំចុះ បើគ្មានកត្តា៣នេះទេ សារព័ត៌មានណាក៏មិនអាចរក្សាបានដែរ»

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ប្រសិនបើសារព័ត៌មានគ្មានសុក្រឹតភាព ដាក់អ្វីក៏មិនប្រាកដ។ អ្នកសារព័ត៌មានខុស ពីអ្នកផ្សព្វផ្សាយនយោបាយ បើយើងយកអាជីពជាអ្នកវិជ្ជាជីវៈ ត្រូវប្រកាន់សុក្រឹតភាព កាលណាមានសុក្រឹតភាព អ្នកមើល អ្នកតាមដានព័ត៌មានអ្វីមួយ នោះអ្នកមើលនឹងទៅរកវេបសាយព័ត៌មានដែលមានសុក្រឹតភាពបើកមើលភា្លម ព្រោះវេបសាយនេះ ជាវេបសាយផ្សាយព័ត៌មានសុក្រឹត ដូច្នេះអ្នកមើលនឹងមិនចំណាយពេលទៅមើល១០-២០វេបសាយនោះទេ គឺគេមើលតែវេបសាយមួយណឹងប៉ុណ្ណោះ ដូច្នេះសុក្រឹតភាពជាការចាំបាច់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា លើលោកនេះគ្មានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្ដែយើងមានទិសដៅ និងគោលដៅក្នុងការធ្វើឲ្យល្អឥតខ្ចោះ នេះជាអ្វីដែលយើងត្រូវធ្វើមានន័យថា យើងព្យាយាមកាត់បន្ថយភាពមិនល្អ ភាពកង្វះខាតរបស់យើង ជាបន្ដបន្ទាប់ ដើម្បីឈានដល់ភាពល្អប្រសើរ [……]៕

LEAVE A REPLY

Please enter your comment!
Please enter your name here