តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រទេសចិនអះអាងថា ខ្លួនបើកចំហចំពោះកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកស្តីពីពន្ធគយ ដោយបង្កើនក្តីសង្ឃឹមពីការថយចុះនៃកម្តៅសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទាំង២លើពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៩សេន ឬ០,៨ភាគរយ ដល់៦២,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0446 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៥០សេនដល់៥៩,៧៤ដុល្លារក្នុងមួយបារ៉ែល។

ក្រសួងពាណិជ្ជកម្មចិនបានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា ទីក្រុងប៉េកាំងកំពុងវាយតម្លៃសំណើរពីទីក្រុងវ៉ាស៊ីនតោន ដើម្បីរៀបចំកិច្ចពិភាក្សា សំដៅដោះស្រាយការដាក់ពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសញ្ញាបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here