តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃពុធម្សិលមិញ ស្របពេលមានសញ្ញាបង្ហាញថា ប្រទេសអារ៉ាប៊ីសាអូឌីតអាចនឹងបង្កើនការផលិតប្រេងឆៅ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៧សេន ឬ០,១ភាគរយ ដល់៦១,១៣ដុល្លារក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0318 GMT ។

ចំណែកឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures (WTI) បានកើនឡើង១សេន ឬ០,០២ភាគរយដល់ត្រឹម៥៨,២២ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here