ចិននិងនូវែលហ្សេឡង់បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ប្រទេសចិន និងនូវែលហ្សេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់រវាងប្រទេសទាំងនៅថ្ងៃទី២៦ ខែមករានេះ ដោយអាចនូវែលហ្សេឡង់នាំចេញបានកាន់ច្រើនទៅចិន។ នេះបើយោងតាការចេញផ្សាយរបស់សារព័ត៌មាន CNA៕

នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានបញ្ជាក់ថា ពិតមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រីកពាណិជ្ជកម្មជាមួយប្រទេសចិន ដោយលោកបានលើកឡើថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ខណៈទីក្រុងប៉េកាំងព្យាយាមយ៉ាងខ្លាំង ក្នុងការបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះពហុភាគីនិយម បន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងវិបត្តិកូវីដ១៩ ដែលបណ្តាលឱ្យមានការបិទព្រំដែនអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ardern បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់យើង។ សម្រាប់រឿងនេះកើតឡើង ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺ១៩ ធ្វើឱ្យកិច្ចព្រមព្រៀងនេះ កាន់តែមានសារៈសំខាន់”។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនូវែលសេឡង់ Damien O’Connor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានស្រាប់ ជាមួយប្រទេសចិន ហើយធានាថា វានៅតែមានប្រសិទ្ធិភាព សម្រាប់រយៈពេលមួយទសវត្សរ៍ទៀតខាងមុខទៀត។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ពន្ធគយសម្រាប់ការនាំចេញ ទំនិញភាគច្រើន ដែលមានមូលដ្ឋាននៅញូវហ្សេឡែន រួមមានទឹកដោះគោ ឈើ និងអាហារសមុទ្រនឹងត្រូវដកចេញ ឬកាត់ចោល ហើយការចំណាយផ្សេងៗ ក៏នឹងត្រូវកាត់បន្ថយដែរ។

បន្ទាប់ពីមានសម្ពាធជាច្រើនឆ្នាំពីរដ្ឋបាល Trump លើពាណិជ្ជកម្ម និងថ្មីៗនេះ ការត្រួតពិនិត្យអន្តរជាតិលើការដោះស្រាយវិបត្តិកូវីដ១៩ ចិនបានក្លាយប្រទេស ដែលបានជំរុញយ៉ាងខ្លាំង លើការងារសាកលភាវូបនីយកម្ម និងពហុភាគីនិយម។

ក្នុងប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំង បានចុះហត្ថលេខាលើក តិកាសញ្ញាវិនិយោគជាមួយអឺរ៉ុប និងបានចូលរួមក្នុងប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក នៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានទាំង១៥ប្រទេស ក្នុងនោះក៏មាននូវែលហ្សេឡង់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here