ក្រុមហ៊ុន​ធានារ៉ាប់រង​ឈានមុខ​របស់​ម៉ាឡេស៊ី​ត្រៀម​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន​ធានារ៉ាប់រង Etiqa របស់​ម៉ាឡេស៊ី​បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយ​ការឈាន​ជើង​ចូលមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​នេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុន​ធានារ៉ាប់រង Etiqa បានឱ្យដឹងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បានផ្តល់​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង Etiqa General Insurance (Cambodia) និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Etiqa Life Insurance (Cambodia) ហើយ​ក្រុមហ៊ុន​ទាំង២កំពុងផ្តល់​ការធានារ៉ាប់រង​អគ្គីភ័យ (លក់រាយ និង​ពាណិជ្ជកម្ម) និង​ការធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន។

សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា ការផ្តល់ជូន​ពី​ក្រសួង​នេះ​នឹង​ពង្រីក​ផលិតផល​របស់ខ្លួន ដូចជា ការអប់រំ វេជ្ជសាស្ត្រ ក៏ដូចជា​ការធានារ៉ាប់រង​ការធ្វើដំណើរ និង​ម៉ូតូ​នាពេលឆាប់ៗនេះ តាមរយៈ​សាខា២១ របស់​ធនាគារ​មេ​យ​ប៊ែ​ង​នៅ​ទូទាំងប្រទេស​កម្ពុជា។

លោក Kamaludin Ahmad នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Etiqa ធានារ៉ាប់រង
លោក Kamaludin Ahmad នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Etiqa ធានារ៉ាប់រង

លោក Kamaludin Ahmad នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Etiqa ធានារ៉ាប់រង បាន​មានប្រសាសន៍ថា “ការពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន Etiqa ដើម្បី​ជ្រៀតចូល​ទីផ្សារ​ប្រទេស​នេះ​ត្រូវបាន​ជំរុញ​ដោយ​សក្តានុពល​ដ៏​ធំ​របស់ខ្លួន​សម្រាប់​អាជីវកម្ម​ធានារ៉ាប់រង ពីព្រោះ​ប្រជាជន​កម្ពុជា​ជិត ៩៧ ភាគរយ​មិនមាន​ការធានារ៉ាប់រង” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ឱ្យដឹងទៀតថា ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ធានារ៉ាប់រង​ឈានមុខ​គេ​របស់​អាស៊ាន​នៅ​ប្រទេស​សឹង្ហ​បូរី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ក្រុមហ៊ុន Etiqa មាន​គោលបំណង​នាំយក​ដំណោះស្រាយ​ធានារ៉ាប់រង “លឿន និង​ងាយស្រួល” ដល់​ប្រជាជន​កម្ពុជា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុង​ការទិញ​ផលិតផល ដាក់​ស្នើ ទទួល​ការទាមទារ ក៏ដូចជា​ដើម្បី​ទទួលបាន​ជំនួយ។

លោក Kamaludin បាន​ថ្លែងថា “យើង​ក៏មាន​បំណង​ក្លាយជា​អ្នក​ដំបូង​គេ​នៅក្នុង​ប្រទេស ដែល​ផ្តល់ជូន​នូវ​ផលិតផល​ធានារ៉ាប់រង​តាម​អុ​ី​ន​ធឺ​ណេ​ត ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here