លុយដុល្លារអាមេរិកធ្លាក់ថ្លៃ ក្រោយពីមានសញ្ញាថាធនាគារកណ្តាលអាមេរិកនឹងផ្អាកដំឡើងការប្រាក់

ដោយ: គង់ លាងហួរ
សិង្ហបុរី: ប្រាក់ដុល្លារបានធ្លាក់ថ្លៃធៀបនឹងរូបិយប័ណ្ណសំខាន់ៗភាគច្រើននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានបើកទ្វារឱ្យមានការផ្អាកមួយនៅក្នុងវដ្តនៃការរឹតបន្តឹងដ៏ខ្លាំងក្លារបស់ខ្លួន ទោះបីជាទីផ្សារបានរងផលប៉ះពាល់ ចំពេលមានការធ្លាក់ចុះនៃភាគហ៊ុនធនាគារក្នុងតំបន់យ៉ាងណាក្តី។

នៅក្នុងការជួញដូរនៅតំបន់អាស៊ីនៅថ្ងៃព្រហស្បតិ៍នេះ តម្លៃប្រាក់ផោនរបស់អង់គ្លេសបានរក្សានៅកម្រិតខ្ពស់ប្រហែល១១ខែត្រឹម១,២៥៩ដុល្លារ ដោយបានឈានដល់កម្រិតនោះនៅក្នុងវគ្គមុន។ ចំណែក ទីផ្សារភាគហ៊ុនក្នុងប្រទេសជប៉ុននៅតែបន្តបិទសម្រាប់ថ្ងៃបុណ្យឈប់សម្រាក។

ប្រាក់អឺរ៉ូហក់ឡើងថ្លៃ០,២ភាគរយចុងក្រោយមកនៅត្រឹម១,១០៨៣ដុល្លារក្នុងមួយអឺរ៉ូ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំថ្មីៗនេះ។

លោក Jay Bryson ប្រធានសេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Wells Fargo បានមានប្រសាសន៍ថា “ផ្នែកដ៏គួរអោយកត់សំគាល់បំផុតនៃសេចក្តីថ្លែងការណ៍គឺជាផ្នែកមួយដែលគូសបង្ហាញពីទស្សនវិស័យសម្រាប់គោលនយោបាយឆ្ពោះទៅមុខ ខណៈគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) បានកាត់បន្ថយភាសារបស់ខ្លួនទាក់ទងនឹងតម្រូវការសម្រាប់ការរឹតបន្តឹងរូបិយវត្ថុបន្ថែម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកចុងក្រោយបានដាំក្បាលចុះ០,១២ភាគរយមកនៅត្រឹម១០១,១១ បន្ទាប់ពីបានដាំក្បាលចុះលើសពី០,៦ភាគរយនៅក្នុងវគ្គមុន។

បន្ថែមទៅលើការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក Fed នឹងត្រូវចាប់ផ្តើមបន្ធូរបន្ថយលក្ខខណ្ឌរូបិយវត្ថុក្នុងពេលឆាប់ៗនេះ ពីព្រោះចំមានដែលមានការភ័យខ្លាចពីភាពចលាចលក្នុងវិស័យធនាគារ ដែលកាន់តែខ្លាំងឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here