ក្រុម​ការងារ​ផ្នែក​ឯក​ជន​ ក្រុម”ឃ”​ ផ្នែក​នីតិកម្ម ​ពន្ធដារ ​និង​អភិបាលកិច្ច​បើក​កិច្ច​ប្រជុំដោះ​ស្រាយ​បញ្ហា​ប្រឈម

ដោយៈ និស្ស័យ

   ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន​ តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ នាពេលខាងមុខនេះ។

ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មី របស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. ការលក់នៅខាងក្រៅព្រំដែន ២. បញ្ហាពន្ធលើការផ្ទេរភាគហ៊ុន ៣. ការអនុវត្តអាករលើតម្លៃបន្ថែមលើផលិត​ផលថ្នាំជក់នាំចូល ៤. ពន្ធនាំចេញលើសារធាតុស្ពាន់ ៥. ការជួញដូរខុសច្បាប់លើផលិតផលបារី និងគ្រឿងស្រវឹង។ ៦. បញ្ហាទាក់ទងនឹងភេសជ្ជៈមានជាតិស្ករ។ ៧. សំណើសុំអន្តរាគមន៍ដើម្បីដោះស្រាយសំណើរួមរបស់តំណាងភាគីនិយោជិត និងនិយោជក រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here