កម្ពុជា​ដាក់តាំង​ផលិតផល​ជាតិ​ក្នុង​ពិព័ណ៌​នៅ​ប្រទេសចិន ​ដែល​មាន​ក្រុម​ហ៊ុន​ល្បីៗ​ចំនួន​១៥០០​មក​ពី​ជុំវិញ​ពិភពលោក

ដោយៈ ចំណាន

   ប្រទេសចិនៈ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបើកពិព័រណ៍ម្ហូបអាហារ SIAL Guangzhou 2026 World Food Expo រៀបចំដោយក្រុមហ៊ុន COMEXPOSIUM SHANGHAI CO., LTD។

ពិព័រណ៌នេះ បានរៀបចំធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មពិភពលោក Guangzhou World Trade Center ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីតភ្ជាប់យីហោម្ហូបអាហារល្បីៗរបស់ពិភពលោក ទៅនឹងមហាតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងតំបន់អាស៊ីអាគ្នេយ៍ ដែលឆ្នាំនេះមានក្រុមហ៊ុនផលិតម្ហូបអាហារល្បីៗជាង ១,៥០០ ក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មជាង៦៥,០០០ នាក់មកពីបណ្ដាប្រទេស និងតំបន់ជាង៥០។

​ក្នុងព្រឹត្តិការណ៍នេះដែរ តំណាងពាណិជ្ជកម្មកម្ពុជា អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ក៏បាននាំយកក្រុមហ៊ុន CCIC (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូលផលិតផលកសិកម្មកែច្នៃកម្ពុជាមកកាន់ខេត្តក្វាងទុង ចូលរួមដាក់តាំងបង្ហាញផលិតផល រួមមាន៖ អង្ករម្លិះកម្ពុជា អង្ករសកម្ពុជា ម្រេចកំពតកម្ពុជា (ម៉ត់ និងគ្រាប់) និងដំណាប់ស្វាយខ្មែរ ដើម្បីភ្ជាប់ទីផ្សារផលិតផលកសិកម្មកែច្នៃកម្ពុជា ទៅនឹងអ្នកប្រើប្រាស់ក្នុងខេត្តក្វាងទុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here