ក្រុមការងារឯកជន​ផ្នែកស្រូវ ​អង្ករ​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​បញ្ហា ​និង​ឱកាស​

ដោយៈ ចំណាន

   ភ្នំពេញៈ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឈ” ផ្នែកស្រូវ អង្ករ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” ផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឈ” ផ្នែកឯកជន, ក្រុមការងារសហព័ន្ធស្រូវអង្ករ, តំណាងសមាគមកសិកម្មទំនើប, តំណាងរោងម៉ាស៊ីនកិនស្រូវឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ឈ” ផ្នែកឯកជនមួយចំនួនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យស្រូវ និងអង្ករ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានបន្តដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមានៈ ១, ការបង្កើតស្តង់ដារស្រូវអង្ករ, ២, បញ្ហាប្រព័ន្ធធារាសាស្រ្ត។ ៣, បញ្ហាថាមពលពន្លឺព្រះអាទិត្យ (សឡា) បម្រើឱ្យវិស័យស្រូវអង្ករ, ៤, បញ្ហានៃការផ្តល់ជូនពូជស្រូវ, ៥ បញ្ហាពន្ធនាំចូលសម្រាប់គ្រឿងចក្រកសិកម្ម, ៦, បញ្ហានៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here