វិស័យធនាគាររ៉ាប់រងរកបានបុព្វលាភចំនួនជិត១០០លានដុល្លារ នៅត្រីមាសទី១

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ របាយការណ៍របស់សមាគម​ធានា​រ៉ាប់​រង​កម្ពុជា​បាន​ឱ្យដឹ​ងថា​ វិ​ស័​យធា​នារ៉ា​ប់រ​ង​នៅក​ម្ពុជា​ នៅ​​តែមាន​កំ​ណើន​​ជា​វិជ្ជមា​​ន​ ដោយក្នុ​ងត្រី​មាស​ទី​១ឆ្នាំ​នេះ ​បុព្វ​លាភដែលវិស័យនេះទទួលបានមានចំនួន​សរុ​ប៩៦លានដុល្លារ។

ចំនួននេះ គឺគិតក្នុងរយៈពេលត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ កើន​ឡើង ៥,៥ ភាគ​រយ​ ធៀ​ប​នឹង​ត្រី​មាស​ទី១ ​ឆ្នាំ​ ២០២២។

លោកហ៊ុ​យ ​វ៉ាថា​រ៉ូ ​ប្រធា​នស​មា​គម​ធា​នារ៉ា​ប់រ​ង​កម្ពុ​ជាបាន​ឱ្យ​ដឹង​នៅថ្ងៃ​ទី​២៩ ​ខែ​ឧស​ភាក​ន្លងមកថា បើយើ​ងពិ​និ​ត្យមើ​លក្នុ​ង​ត្រីមា​សទី​១ ​ឆ្នាំ២០​២៣ ​ក្នុង​ទីផ្សា​រ​ធានា​រ៉ាប់​រ​ងរ​បស់​យើង​នេះ យើង​នៅ​តែ​រក្សា​បាន​កំណើន​ទី​ផ្សារ​ជា​វិជ្ជមា​នដ​ដែ​ល ​ដោយ​គិត​ទៅលើ​បុព្វ​លាភ​មាន​កើន​ឡើង​៥,៥ភា​គរ​យ ប៉ុន្តែ​កំណើ​ននេះ​មាន​ការថ​ម​ថយ​បន្តិច​ បើ​ធៀប​នឹង​ត្រីមា​សទី​១​ ឆ្នាំ២​០២​២ ដែល​ការ​ថយ​នៃកំ​ណើន​នៅក្នុ​ងវិ​ស័យ​ធា​នារ៉ា​ប់រ​ងនេះ ដោយ​សារតែវិ​បត្តិ​ស​កល ដែល​កំពុ​ងតែ​កើត​មាន​នាពេ​លប​ច្ចុប្ប​ន្ន​នេះ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​​បញ្ជាក់ថា បុព្វ​លាភ​សរុ​បដែ​លស​មា​គម​ទទួ​លបា​ន​ក្នុ​ង ត្រី​មាស​ទី១​កន្ល​ង​ទៅនេះ ​មា​នប្រ​មា​ណ៩​៦​លា​ន​ដុល្លារ​ ដូ​ចជា​ ធា​នារ៉ា​ប់រ​ងទូ​ទៅ ធា​នារ៉ា​ប់​រង​អាយុ​ជីវិ​ត ​និង​ធានា​រ៉ាប់​រង​ខ្នាត​តូច​។ ​នៅក្នុ​ងចំ​នួន​​ទីផ្សា​រ​ធានា​រ៉ាប់​រង​ទូទៅ បាន​កើន​ឡើង​៧ភាគ​រយ​ច្រើនជា​ងគេ​ ធានា​រ៉ាប់​រង​អាយុ​ជី​វិត​៣,៣​ភាគ​រ​យ ​ខណៈ​ដែល​ធានា​រ៉ា​ប់រង​ខ្នាត​តូច ​ចាប់​ផ្តើម​មានកំ​ណើន​ខ្ពស់​មក​វិញ ប្រ​មាណ​៤៣​ភា​គរ​យប​ន្ទា​ប់ពី​មាន​កំណើ​ន​កាល​ពី​២ឆ្នាំ​មុ​ន(២០២១​-២០​២២)ដោយ​សារ​វិប​ត្តិ​កូវីដ​​១៩។

លោក​ហ៊ុយ​ ​វ៉ាថា​រ៉ូ​ បា​នប​ន្តថា​ទន្ទឹ​មនឹ​ង​គ្នានេះ​ដែរ​ ​បើទោះ​បី​ជាបុ​ព្វ​លាភ​កើ​នឡើ​ង​ក៏ពិ​ត​មែ​ន​ ​តែសំណង​វិញក៏មាន​ការ​កើន​ឡើង​ច្រើនដែ​រ ​ដែល​មាន​ន័យ​ថា ​ហានិភ័​យបា​នកើ​តឡើ​ង​ទៅលើ​អ្នក​ទ​ទួល​បា​នកា​រធា​នារ៉ា​ប់រ​ងទាំ​ងអ​ស់នោះ​ហើយ​។​

លោកបា​ន​បន្ថែ​មថា​ នៅក្នុ​ងសំ​​ណង ​ដែល​ក្រុម​ហ៊ុ​នធា​នារ៉ា​ប់រ​ងទាំ​ងអ​ស់ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា បាន​ទូទាត់​ទៅ​ឱ្យ​អតិថិ​ជន​របស់​ខ្លួន​មា​នប្រ​មាណជា​ង១​២លា​នដុ​ល្លារ​ ដែ​លកើ​ន​ឡើង​២៤​ភាគ​រយ​ ធៀ​បនឹ​ងត្រី​មា​សទី​១ ​ក្នុង​ឆ្នាំ​២០​២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here