តម្លៃមាសដាំក្បាលចុះ ខណៈប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានដាំក្បាលចុះនៅថ្ងៃចន្ទនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកមានស្ថិរភាពប្រឆាំងនឹងហានិភ័យសេដ្ឋកិច្ចកាន់តែខ្លាំង និងមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកវដ្តនៃការដំឡើងអត្រាការប្រាក់របស់ខ្លួន។

មាស Spot Gold មានតម្លៃ២០១១,០៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0049 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% មកនៅត្រឹម២០១៥,១ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃខ្ពស់ ដោយធ្វើឱ្យដុំមាសលក់គិតជាប្រាក់ដុល្លារមានតម្លៃថ្លៃសម្រាប់អ្នកទិញនៅបរទេស។

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា អារម្មណ៍អ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៦ខែនៅក្នុងខែឧសភា ដោយសារមានការព្រួយបារម្ភថា ការប៉ះទង្គិចផ្នែកនយោបាយលើការបង្កើនចំនួនប្រាក់កម្ចីរបស់រដ្ឋាភិបាលសហព័ន្ធអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងថា លោកគ្រោងនឹងជួបជាមួយមេដឹកនាំសភានៅថ្ងៃអង្គារស្អែកខាងមុខនេះដើម្បីជជែកពិភាក្សាគ្នាអំពីផែនការបង្កើនកម្រិតពិដានបំណុលរបស់អាមេរិក។

តម្រូវការមាសរូបវ័ន្តក្នុងប្រទេសឥណ្ឌាមានភាពប្រសើរឡើងបន្តិចកាលពីសប្តាហ៍មុន ដោយសារតម្លៃក្នុងស្រុកបានធូរស្រាលពីកម្រិតខ្ពស់បំផុតនាពេលថ្មីៗនេះ ខណៈតម្រូវការបានធ្លាក់ចុះនៅក្នុងមជ្ឈមណ្ឌលអាស៊ីផ្សេងៗទៀត។

ចំណែកឯ តម្លៃលោហធាតុប្រាក់ Spot silver បានហក់ឡើង០,៣% ដល់២៣,៩៩ដុល្លារនៅក្នុងមួយអោន ហើយតម្លៃផ្លាទីនបានកើនឡើង០,៦% ដល់១០៥៦,៣ដុល្លារនៅក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here