ហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ស្របពេលប្រាក់ដុល្លារហក់ឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ចុះទាបនៅថ្ងៃចន្ទនេះ ខណៈដែលប្រាក់ដុល្លារបានហក់ឡើងថ្លៃដោយសាររបាយការណ៍ប្រាក់បៀវត្សរ៍ដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ដោយទូទាត់ការរំពឹងទុកដែលធនាគារកណ្តាលអាមេរិកនឹងផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួនក្នុងខែមិថុនានេះ។

មាស Spot Gold បានធ្លាក់ថ្លៃចុះ០,១% មកនៅ១៩៤៥,៦៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង 0041 GMT។ ចំណែកឯ មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ថ្លៃចុះ០,៣% មកនៅត្រឹម១៩៦៣,១០ដុល្លារក្នុងមួយអោន។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានហក់ឡើង០,២% ដែលធ្វើឱ្យដុំមាសមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញនៅបរទេស។

តម្លៃមាសបានធ្លាក់ចុះជាង១% កាលពីថ្ងៃសុក្រ បន្ទាប់ពីទិន្នន័យបានបង្ហាញថា របាយការណ៍ប្រាក់ខែមិនមែនកសិកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើង៣៣៩.០០០ការងារកាលពីខែមុន ពោលគឺខ្ពស់ជាងការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយកាសែត Reuters ។ ប៉ុន្តែអត្រាគ្មានការងារធ្វើបានកើនឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំពីរខែក្នុងរង្វង់៣,៧%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដុំមាសដែលមិនផ្តល់នូវអត្រាការប្រាក់មាននិន្នាការមិនសូវទាក់ទាញសម្រាប់អ្នកទិញនៅក្នុងបរិយាកាសដែលអត្រាការប្រាក់ហក់ឡើងខ្ពស់។ តម្រូវការមាសរូបវ័ន្តបានធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន ដោយសារការស្ទុះងើបឡើងវិញនៃតម្លៃក្នុងស្រុកបានជំរុញឱ្យអ្នកទិញពន្យារពេលក្នុងការទិញ។

តម្លៃ Spot silver បានធ្លាក់ចុះ០,១% មកនៅត្រឹម២៣,៥៧ដុល្លារក្នុងមួយអោន ចំណែក តម្លៃផ្លាទីននៅទ្រឹងត្រឹម១០០៣,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium ធ្លាក់ចុះ០,១% មកនៅត្រឹម១៤១៨,៤៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here