ប្រមុខកាទូតកម្ពុជា ឥណ្ឌាពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការវិនិយោគ

វៀងច័ន្ទៈ ប្រមុខកាទូតកម្ពុជា ឥណ្ឌាបានជួបពិភាក្សាគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជម្រុញវិស័យទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរ។

ជំនួបកាលពីថ្ងៃទី២៥ កក្កដា បានធ្វើឡើងរវាងលោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួ​យលោកបណ្ឌិត Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ក្នុងឱកាសចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំបានពិភាក្សាអំពីការ លើកកម្ពស់ថែមទៀតនូវទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា និងឥណ្ឌា និងបានសង្កត់ធ្ងន់លើសារសំខាន់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here