ក្រសួងទេសចរណ៍​បន្ត​ផ្សព្វផ្សាយ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ និង​ជំរុញវិស័យឯកជន​ចិន

ដោយៈ ចំណាន

    ប្រទេសចិនៈ ក្រសួងទេសចរណ៍បន្តផ្សព្វផ្សាយ គោលនយោបា​យលើកលែងទិដ្ឋាការ និងជំរុញវិស័យឯកជនចិន នៅទីក្រុងសៀងហៃ រៀបចំកញ្ចប់ទស្សនកិច្ចនាំ ភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។

នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោកស្រីSun Jie ប្រធានក្រុមហ៊ុន Touch Travel Agency និងជាស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំទីក្រុងសៀងហៃ លោកស្រី Maggie Yang អនុប្រធានក្រុមហ៊ុន Overseas Destination Marketing និងលោក Romain Woo ស្ថាបនិកក្រុមហ៊ុន Van Hao Sports ជាសហគ្រាសទេសចរណ៍ ប្រកបដោយបទពិសោធក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច នាំភ្ញៀវទេសចរចិនទៅកាន់បណ្តាប្រទេសអាស៊ាន រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយលើកលែងទិដ្ឋាការ សាកល្បងជូនប្រជាជនចិន ព្រមទាំងបានលើកឡើង អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប កាលានុវត្តភាពវិនិយោគ និងផលិតផលទេសចរណ៍ថ្មីៗ របស់កម្ពុជា ព្រមទាំងបានស្នើសហគ្រាសទេសចរណ៍ធំៗ ទាំងបី បន្តសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ប្រតិបត្តិការផ្សព្វផ្សាយរួម និងដំណើរទស្សនកិច្ចសិក្សា (FAM Trip)ដើម្បីជំរុញឱ្យភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here