ដោយៈ ម៉ាណា
ភ្នំពេញៈ លោកវ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពី “វិធីសាស្ត្រស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យពាណិជ្ជកម្ម”។
ការបណ្តុះបណ្តាលនេះ រៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម អំពីការស្រាវជ្រាវក្នុងវិស័យពាណិជ្ជកម្ម រួមមាន៖ ការរៀបចំផែនការស្រាវជ្រាវ ការកំណត់បញ្ហា និងគោលបំណង ការរៀបចំសំណួរស្រាវជ្រាវ ការជ្រើសរើសវិធីសាស្ត្រស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យ ព្រមទាំងអត្ថប្រយោជន៍ នៃការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)៕









