រដ្ឋមន្រ្តីសេដ្ឋកិច្ច​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ផលិតភាព​ សេដ្ឋកិច្ច​កម្ពុជា​

ដោយៈ ម៉ាណា

   ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.)។

លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងក្រុមការងារបច្ចេកទេស គ.ជ.ផ.ក. នៃក្រសួសាធារណការ និងដឹកជញ្ជូន បានអមលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ស្តីពី ក្របខណ្ឌទស្សនទាននៃការអភិវឌ្ឍ និងអនុវត្តន៍ សមាគមផលិតភាពសេដ្ឋកិច្ចកម្ពុជា” (CPEC)។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ១)- រាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយ ក្រុមហ៊ុនឯកជនអំពីការអភិវឌ្ឍ និងអនុវត្តយន្តការ -សហគមន៍ផលិតភាពសេដ្ឋកិច្ចកម្ពុជា Cambodia Productivity Economy Community CPEC, ២)-ពិនិត្យ និងសម្រេចចិត្តលើការអភិវឌ្ឍ និងអនុវត្តយន្តការ CPEC និង ៣)- កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍ និងអនុវត្តយន្តការ CPEC៕

LEAVE A REPLY

Please enter your comment!
Please enter your name here