កម្ពុជា ​អឺរ៉ុប​ពិភាក្សា​លើ​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​ស្តី​ពី​ម្រេច​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស និងលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង “សិក្ខាសាលាពិគ្រោះ​យោបល់ជាមួយវិស័យឯកជន លើការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីម្រេច”។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីវិស័យឯកជន ជាពិសេសលើការកំណត់នូវបញ្ហាប្រឈម ឱកាស និងសំណូមពរ ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយនេះ ឱ្យកាន់តែមានភាពពេញលេញ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួងពាណិជ្ជកម្ម តំណាងគម្រោង EU-German CAPSAFE សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សមាគម/សហគមន៍ម្រេច ក្រុមហ៊ុននាំចេញ សហគ្រាសកែច្នៃ និងមន្ត្រីកសិកម្មមកពីខេត្តកំពត និងខេត្តត្បូងឃ្មុំ ជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោករដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃការរៀបចំគោលនយោបាយម្រេចកម្ពុជានេះ ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រ​យោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់តម្លៃ ជួយបង្កើនប្រាក់ចំណូលកសិករ នៅតាមតំបន់ជនបទ និងជំរុញការនាំចេញម្រេចកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហភាពអឺរ៉ុប។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុល ដែលជាធាតុចូលបន្ថែម ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីម្រេចនេះ កាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here