ក្រសួងពាណិជ្ជកម្ម​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​អេមស៍​

ដោយ៖ ម៉ាណា

   ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦ នៃគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (អេមស៍)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំការិយាល័យគ្រប់គ្រងគម្រោង ប្រធានមន្ទីរ មន្ត្រីអនុវត្តគម្រោង និងមន្ត្រីបង្គោល មកពីមន្ទីរពាណិជ្ជកម្មខេត្តគោលដៅទាំង១៨។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងរាយការណ៍ និងតាមដានវឌ្ឍនភាពការងារ កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសម្រាប់ការអនុវត្តគម្រោងអេមស៍ ស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦។

ជាលទ្ធផល ក្រុមការងារគម្រោងនៅតាមបណ្តាខេត្ត គោលដៅទាំង១៨ បានអនុវត្តសកម្មភាពការងារ ស្របតាមផែនការរបស់ខ្លួន និងបានកំណត់ទិសដៅការងារសម្រាប់ខែបន្ទាប់។

ទន្ទឹមនឹងនេះដែរ អង្គប្រជុំក៏បានពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ដើម្បីធានាឱ្យការអនុវត្តគម្រោងបន្តដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព និងជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here