ក្រសួង​ចុះកិច្ចព្រមព្រៀង​ដាក់​ឱ្យ​អនុវត្ត​គំនិត​ផ្ដួច​ផ្ដើម ​”ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្រូវ-អង្ករ​នៅ​កម្ពុជា”

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានចុះកិច្ចព្រមព្រៀង ដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម “ការធ្វើឱ្យប្រសើរឡើង​ស្រូវ-អង្ករនៅកម្ពុជា (BRIC)”ជាកម្លាំងចលករថ្មី បង្កើនប្រាក់ចំណូល​កសិករ និងអភិវឌ្ឍផលិតកម្មស្រូវ-អង្ករ ប្រកបដោយនិរន្តរភាព។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធ្វើឡើងក្រោមអធិបតី​ភាព​លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋ​មន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋលេខា​ធិការ យ៉ង សាំង កុមារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុម​ប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការGIZ ដើម្បីរួមគ្នាអនុវត្តគំនិត​ផ្ដួចផ្ដើមនេះ។

គំនិតផ្ដួចផ្ដើមBRIC នឹងរួមចំណែកលើកកម្ពស់​ជីវភាព និងប្រាក់ចំណូលរបស់ប្រជាកសិករ អភិវឌ្ឍការផលិតស្រូវ-អង្ករប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភា​យឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់កសិកម្មបៃតង ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម ដើម្បីផ្តល់​សេវាកម្មកសិក​ម្មកាន់តែមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here