ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេសនានាសម្រេច​បាន​ទឹក​ប្រាក់​ប្រមាណ​៣៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១​

ដោយៈ ចំណាន

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទំហំទឹក​ប្រាក់​​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាអន្តរជាតិ​របស់​កម្ពុជា ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ដោយ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ នេះ​មាន​ប្រមាណ៣៧ពាន់​លាន​ដុល្លារ កើន​ឡើង​១/៥​ដង ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥

យោងតាមទិន្នន័យ​​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE) ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១០ ខែ​កក្កដានេះ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-​មិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​​នាំចេញទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់​សរុប១៧,០៨ ពាន់​លាន​ដុល្លារ កើន​ឡើង១៩,៥​% ពី​ចំនួន១៤,២៩ ​ពាន់​លាន​ដុល្លារ​កាល​ពីរយៈ​ពេល​ដូចគ្នា​ ឆ្នាំ​២០២៥​។ ទន្ទឹម​នឹង​នេះ​​កម្ពុជាក៏​បាន​នាំចូល​ទំនិញ ​ពី​ទីផ្សារ​អន្តរជាតិ​​ក្នុង​ទឹក​ប្រាក់១៩,៧៧ ពាន់​លាន​ដុល្លារ កើន​ឡើង២១,៤% ពី​ចំនួន ១៦,២៨ពាន់​លាន​ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទាំង ១០ រួម​មាន​ ​ចិន សហរដ្ឋ​អាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កាណាដា និង​អេស្ប៉ាញ។​

ផ្អែកតាមតួលេខខាងលើ​ គឺជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មាន​ឱនភាព​ប្រមាណ ២,៦៩ ពាន់​លាន​ដុល្លារ កើន​ពី ១,៩៨ ពាន់​លាន​ដុល្លារ​​កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២៥។​

​​​

អនុ​ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​មានប្រសាសន៍ឲ្យដឹងថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង ​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន ​កាន់​តែ​មាន​ភាព​រឹងមាំ និងបោះ​ជំហាន​ទៅមុខឱ្យ​កាន់តែលឿន​។

លោក​បន្ត​ថា “ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថ្មី​ៗ​ និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ ​ពី​សំណាក់​រាជរដ្ឋាភិបាល ព្រម​ទាំង​​ការ​ខិតខំ​របស់​ផ្នែក​ឯកជន​ដើម្បីទាក់​ទាញ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​​វិនិយោ​គិនជាតិ និង​អន្តរជាតិ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា ​សម្រេចបាន​សមិទ្ធិផល​វិជ្ជមាន​ជា​បន្ត​បន្ទាប់”​។ លោក​បន្ថែមថា “​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ​គឺ​បញ្ជាក់​ពី​ទំនុក​ចិត្ត​នៃ​ការ​វិនិយោគ​ថ្មីៗ និង​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here