កម្ពុជា​បើក​សន្និសីទ​ផលិតផល​ស្បែក​ជើង​អន្តរជាតិ​លើក​ទី​៤៣​

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សន្និសីទផលិតផលស្បែកជើងអន្តរជាតិ លើកទី៤៣ (IFC)”និងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគមស្បែកជើងកម្ពុជា ក្នុងឱកាសដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ព្រមទាំងការបន្តអភិវឌ្ឍន៍ វិស័យឧស្សាហកម្មស្បែកជើងសកលរួមគ្នាប្រកបដោយចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ការពង្រីកការចូលទៅកាន់ទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការពង្រឹងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here