សភាពាណិជ្ជកម្មផ្សព្វផ្សាយ”ឱកាសវិនិយោគនៅខេត្តកំពង់ធំ”

ដោយៈ គង់ សូរិយា

កំពង់ធំៈ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំព្រះវិហារ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទឱកាសវិនិយោគនៅខេត្តកំពង់ធំ

ការចែករំលែកនេះធ្វើឡើងក្នុងគោលបំណងឱ្យសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជាបានជួបជុំផ្លាស់សិក្សាស្វែងយល់ពីឪកាសអាជីវកម្មក្នុងខេត្តកំពង់ធំក៏ដូចជាការប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកចាន់ តារា អភិបាលរងខេត្តកំពង់ធំ ឧកញ៉ាតាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំព្រះវិហារ។

ម្ចាស់អាជីវកម្មអញ្ជើញចូលរួម ចំនួន70នាក់បានចួលរួមកម្មនវិធីនេះ ដើម្បីទទួលបានបទពិសោធន៍ ជាជំនួយស្មារតីបន្ថែម យកទៅកែលម្អអាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះទទួលបានការគាំទ្រពី សហគ្រិនខ្មែរ ឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា)., សមាគមន៍វិនិយោគនវានុវត្តន៌និងអភិវឌ្ឍ(IDI) និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំព្រះវិហារទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here