ក្រុមហ៊ុនចិន COMAC គ្រោងពង្រីករោងចក្រផលិតយន្តហោះ C919 ខណៈការបញ្ជាទិញកើនឡើង

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនចិន COMAC គ្រោងពង្រីករោងចក្រផលិតយន្តហោះប្រភេទ C919 របស់ខ្លួន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ខណៈដែលក្រុមហ៊ុនទទួលបានការបញ្ជាទិញរាប់រយគ្រឿង។នេះបើយោងតាមសារពត៌មាន Retuers។

ក្រុមហ៊ុនរដ្ឋ China Aviation Planning and Design Institute (AVIC-CAPDI) ដែលជាអ្នកម៉ៅការគម្រោងនេះ បានបញ្ជាក់នៅលើគណនី WeChat របស់ខ្លួនកាលពីចុងខែមេសាថា ក្រុមហ៊ុនបានឈ្នះការដេញថ្លៃសម្រាប់ដំណាក់កាលទី២នៃគម្រោងកសាងសមត្ថភាពផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំ C919”។

យោងតាមក្រុមហ៊ុនម៉ៅការខាងលើបានឱ្យដឹងថា គម្រោង ពង្រីករោងចក្រនេះ ស្ថិត ក្នុង តំបន់ Pudong នៃទីក្រុង សៀងហៃ ហើយ មាន ផ្ទៃដី សាងសង់ សរុបចំនួន៣៣ម៉ឺន ម៉ែត្រការ៉េ ខណៈក្រុមហ៊ុន COMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃស្រាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបញ្ជាក់ថា នៅពេលរោងចក្រនេះត្រូវបានពង្រីករួចរាល់ វានឹងបំពេញតម្រូវការផលិតកម្មយន្តហោះដឹកអ្នកដំណើរខ្នាតធំ C919នាពេលអនាគត ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពផលិតកម្ម និងផ្តល់នូវការគាំទ្រសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងការប្រកួតប្រជែងទីផ្សារយន្តហោះខ្នាតធំ ដែលផលិតក្នុងស្រុក”។

គម្រោងដំណាក់កាលទី២នេះ ភាគច្រើនរួមមាន ការសាងសង់រោងចក្រដំឡើង និងឃ្លាំងគ្រឿងបន្លាស់ជាដើម។នេះបើយោងតាមក្រុមហ៊ុន China Aviation Planning and Design Institute(AVIC-CAPDI)។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនម៉ៅការមួយនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់យកទៅរាយការណ៍យ៉ាងព្រោងព្រាត កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ប៉ុន្តែក្រុមហ៊ុនបានលុបចោលវិញកាលពីថ្ងៃអង្គារ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន AVIC-CAPDI និងក្រុមហ៊ុន COMAC មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here