ក្រសួងសាធារណៈការចុះMOUជាមួយGGGIទាក់ទងនឹងឯកសារទឹកកខ្វក់

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) និងពិធីប្រគល់-ទទួលឯកសារបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute – GGGI) តំណាងដោយលោកស្រី Helena McLeod អគ្គនាយិការងវិទ្យាស្ថាន GGGI និង ពិធីប្រគល់-ទទួល ”ឯកសារបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់” សរុបចំនួន ៨០០ក្បាល (ភាសាខ្មែរ ៤០០ក្បាល និងភាសាអង់គ្លេស ៤០០ក្បាល)។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងវិទ្យាសា្ថនGGGI ប្រចាំកម្ពុជា និងទីស្នាក់ការកណ្តាល តំណា​ងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមន្ត្រីជំនាញពាក់ព័ន្ធចំនួនជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពដៃគូរវាងភាគីទាំងពីរសម្រាប់រយៈពេល៥ឆ្នាំ ក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់ និងទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ (Climate-smart technology) ក្នុងប្រទេសកម្ពុជា តាមរយៈការស្រាវជ្រាវ និងអនុវត្តរួមគ្នា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here