សម្តេចធិបតីៈ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ “ការទូតសេដ្ឋកិច្ច”

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ទិសដៅធំបំផុតលើគោលនយោបាយ “កាទូតសេដ្ឋកិច្ច”។

ថ្លែងក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅមជ្ឈ​មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានកំណត់ទិសដៅធំបំផុតទៅលើ “ការទូតសេដ្ឋកិច្ច” សម្រាប់កិច្ចការបរទេសរបស់ខ្លួន ដែលក្នុងនោះ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិសដៅនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតីបានបញ្ជាក់ថា “ការទូតសេដ្ឋកិច្ច មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ តាមរយៈការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ច ក៏បានចូលរួមចំណែកក្នុងការពង្រឹង ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ទៅលើគ្រប់វិស័យរួមមាន ទាំងវិស័យវប្បធម៌ សិល្បៈ និងអប់រំជាដើម ដែលទំនាក់ទំនងទាំងនេះ នឹងធ្វើឱ្យទំនាក់ទំនងប្រទេសនិងប្រទេសកាន់តែរឹងមាំមួយកម្រិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here