ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាជួបជាមួយប្រតិភូមកពី Hong Kong Trade Development Council

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូមកពី Hong Kong Trade Development Council ដឹកនាំដោយលោកស្រី Tina Phan នាយក Hong Kong Trade Development Council ប្រចាំតំបន់ Indochina ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឧកញ៉ាអគ្គនាយកបានថ្លែងស្វាគមន៍ ដល់គណៈប្រតិភូដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីនាយកបានថ្លែងអំណរគុណ ដល់ឧកញ៉ាអគ្គនាយកដែលបានចំណាយពេលវេលា ដ៏មានតម្លៃដើម្បីជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី និងគណៈប្រតិភូអមដំណើរ។

លោកស្រីនាយកបានលើកឡើងថា លោកស្រីគ្រោងនឹងរៀបចំកម្មវិធីទាក់ទិនទៅនឹង វិស័យពាណិជ្ជកម្មនាពេលដ៏ខ្លីខាងមុខនេះ។ លោកស្រីនាយកបានស្នើសុំ លោកឧកញ៉ាអគ្គនាយកជួយគាំទ្រដល់កម្មវិធីនាពេលខាងមុខ និងស្នើដល់ឯកឧត្តមអគ្គនាយក ជួយអញ្ជើញវិស័យឯកជន ដើម្បីចូលរួមក្នុងកម្មវិធីនេះ ឲ្យបានផុសៗផងដែរ។

លើសពីនេះទៅទៀតលោកស្រី ក៏បានជម្រាបជូនលោកឧកញ៉ាអគ្គនាយកថា លោកស្រីចង់រៀបចំកម្មវិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ រវាងស្ថាប័នលោកស្រីនាយក និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

លោកឧកញ៉ាងួន ម៉េងតិចបានសមម្តែងក្តីរីករាយសហការអញ្ជើញ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជាតំណាងអោយវិស័យឯកជនចូលរួមកម្មវិធី របស់លោកស្រីនាយក និងធ្វើការជាមួយលោកស្រីនាយកបន្តទៀត លើការចុះអនុស្សារណៈយោគយល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here