ក្រសួងពាណិជ្ជកម្មកំពុងបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០

        ដោយៈ គង់ ម៉ាលីនណា

        ហ្សឺណែវៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងដឹកនាំ ក្នុងការរៀបចំក្របខ័ណ្ឌ គោលនយោ​បាយពាណិជ្ជកម្មសម្រាប់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួបជាមួយជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការWTO និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTOកាលពីថ្ងៃទី៧ ឧសភាកន្លងមកនេះ។

ក្នុងជំនួបនោះ លោកជំទាវចម និម្មល បានលើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់ EIF និងការគាំទ្រនាពេលបច្ចុប្បន្ន ដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដែលក្រសួងពាណិជ្ជកម្មបាន និងកំពុងដឹកនាំ ក្នុងការរៀបចំក្រប​ខ័ណ្ឌ គោលនយោបាយពាណិជ្ជកម្មសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រា​ប់ការចាកចេញពីក្រុមប្រទេ សអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងរៀបចំបង្កើតគណៈកម្មាធិការជំនួយពាណិជ្ជកម្ម សម្រាប់ការសម្របសម្រួលកាន់តែប្រសើរជាមួយម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រើប្រាស់ធនធានសម្រា​ប់ការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្នុងគោល​បំណងអភិវឌ្ឍន៍ពាណិជ្ជកម្ម។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត Adhikari បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានកោតសរសើរដល់កម្ពុជា ក្នុងការអនុវត្តគម្រោង EIF ប្រកបដោយប្រសិទ្ធភាព។លោកក៏បានលើកឡើងអំពីការគាំទ្រ EIF លើការបង្កើតក្របខណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសនោះលោក Lim នាយកផ្នែកពាណិជ្ជកម្មនិងបរិស្ថាននៃ WTO បានជម្រាបផងដែរថា លេខាធិការដ្ឋានWTO និងធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU)មួយ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោ​យបរិយាប័ន្ន និងនិរន្តរភាព តាមរយៈសមាហរណកម្មពាណិជ្ជកម្ម និង​សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានត្រៀមខ្លួនជាស្រេ​ច​សម្រាប់កិច្ចសហប្រតិបត្តិការនានា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here