អតិថិជនស្វែងរកកម្ចីបានកើនឡើងជិត៤ភាគរយនៅ ត្រីមាសទី១ឆ្នាំនេះ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ ការិយាល័យឥណទានកម្ពុជា(CBC)បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា សាកសួរព័ត៌មានដើម្បីស្វែងរកឥណទាន ឬកម្ចីបាន​កើន​ឡើង​​៣​,​៨​៧​ភាគរយនៅត្រីមាសទី១ឆ្នាំនេះ។

​ក្នុងចំណោមអ្នកសារសួរព័ត៌មានទាំង​នោះ​ មាន​ប្រជាជន​ចាប់អារម្មណ៍​ខ្លាំង​បំផុត​លើក​ម្ចី​កសិកម្ម​ ​ដែល​កើន​ឡើង​៩​​ភាគរយ ​ក្នុង​ការសាកសួរ​ពី​ប្រាក់​ក​ម្ចី ​បន្ទាប់មក​ការ​កើន​ឡើង​៤​​ភាគរយ ​នៅ​ក្នុង​ការសាកសួរ​ពី​ប្រាក់​ក​ម្ចី​បង្វិល​ដើមទុន​។​

CBCបានឲ្យដឹងទៀតថា ​ការសាកសួរ​ខ្ពស់​បំផុត​លើក​ម្ចី​ទុន​បង្វិល​គឺ​សម្រាប់​ត្រីមាស​ទីមួយ​ ​និង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​២​០​២​៣​ ​ស្រប​ពេល​នឹង​រដូវ​ដាំ​ដុះ​ ​ខណៈ​ដែល​កសិករ​ ​និង​អ្នក​ផ្សេងទៀត​ត្រូវ​ចំណា​យ​ដើមទុន​កាន់តែ​ច្រើន​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាទិន្នន័យបានបង្ហាញផងដែរថា នៅ​ក្នុង​ត្រីមាស​ទី​១​ ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​១​២​ ​ភាគរយ​នៃ​ប្រាក់​ក​ម្ចី​ សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ទ្រព្យ​សកម្ម​។​ ​ហើយ​មានតែ​កំណើន​តែ​២​ភាគរយ​ប៉ុណ្ណោះ​ បានសាកសួរ​ប្រាក់​ក​ម្ចី ​សម្រាប់​គោលបំណង​សាងសង់សំណង់​។​

របាយការណ៍របស់CBCបានឲ្យដឹងទៀតថា ​មាន​តម្រូវ​ការ​ក​ម្ចី​ទុន​ប​ង្វី​ល​ច្រើន​នៅ​តំបន់​ឆ្នេរ​ ​និងតំបន់​ខ្ពង់រាប​នៃ​ប្រទេស​កម្ពុជា​ ​បើ​ ធៀប​ទៅ​នឹង​តំបន់​វាលទំនាប​ ​និង​អាង​ទន្លេសាប​។​ ​

នៅ​ពេល​និយាយ​អំពី​កសិកម្ម​ និង​សំណង់​ តំ​បន់​ខ្ពង់រាប​ និង​ទន្លេរសាប ​មាន​ការសាកសួរ​ពី​ប្រាក់​ក​ម្ចី​ច្រើនជាង​ពី​តំបន់​ឆ្នេរ​ ​និង​វាលទំនាប​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here