តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ ប្រេង បាន កើនឡើង នៅ ថ្ងៃ អង្គារនេះ បន្ទាប់ ពី ប្រទេសអុីស្រាអែល បើកការវាយ ប្រហារ ទៅលើទីក្រុង រ៉ាហ្វា ស្ថិតក្នុង តំបន់ ហ្កាហ្សា ខណៈ ការ ចរចា បទ ឈប់ បាញ់ ជាមួយ ក្រុម ហាម៉ាស់ បាន ជាប់គាំង និងគ្មាន ដំណោះស្រាយ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៦សេន ដល់៨៣,៧៩ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0010 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង៤៦សេនដល់៧៨,៩៤ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែម
នៅក្នុងប្រទេសរបស់ខ្លួនត្រឹមតែ១៧៥.០០០កន្លែងប៉ុណ្ណោះ កាលពីខែមេសា បើធៀបនឹងការព្យាករណ៍ចំនួន២៣៥.០០០កន្លែង ហើយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់៣,៩% ។នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រសួងការងារអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់ចំនួន១លើក នៅឆ្នាំ២០២៤នេះ គឺនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាបបក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,១៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់កម្រិត១០៤,៥២ពិន្ទុ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បាន
ងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃអង្គារនេះ ដោយសារវិនិយោគិនបង្ហាញទំនុកចិត្តសារជាថ្មីអំពីការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងកំពុងរង់ចាំលទ្ធផលពីកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនៅប្រទេសអូស្ត្រាលី។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៣៣ភាគរយ គិតត្រឹមម៉ោង៩:៤០នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,០៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,២៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៣៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០២៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៨៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here