តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតជុំវិញពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣%ដល់២៣១៨,៩៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣១ភាគរយដល់២៣៣១,១ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៦នាទីព្រឹក។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា “ទីផ្សារកំពុងវិលត្រលប់ទៅផ្តោតលើរបាយការណ៍សេដ្ឋកិច្ចអាមេរិក។ ប្រសិនបើទិន្នន័យអតិផរណាកើនឡើងខ្ពស់ជាងមុន នោះធនាគារ Fed នឹងពិបាកក្នុងការសម្រេចចិត្តបញ្ចុះអត្រាការប្រាក់ ហើយតម្លៃមាសអាចធ្លាក់ចុះមកក្រោម២.២០០ដុល្លារក្នុងមួយអោន”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់ត្រឹម១០៥,៧៥ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៣ភាគរយដល់២៧,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៨ភាគរយដល់៩០៣,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧២ភាគរយដល់៩៩៣,៨២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៨នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here