គណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប

        ដោយៈ គង់ ម៉ាលីនណា

        សៀមរាបៈ លោក ពិន ប្រាកដ​ អភិបាលរងខេត្ត​សៀមរាប បានធ្វើបដិសណ្ឋារកិច្ច និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន ធ្វើទស្សនកិច្ចនៅតាមប្រាសាទនិងរមណីយដ្ឋានអង្គរ។

ដំណើរទស្សនាចរនេះ ដឹកនាំដោយលោកចាង ឈិងលី (ZHANG Qingli) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទី ១៣ ហៅកាត់ថា (CPPCC) និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន​។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ គណៈប្រតិភូ បានអញ្ជើ​ញមកធ្វើទស្សនកិច្ច នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ហើយប្រតិភូខេត្ត​ ក៏បានអមដំណើរប្រតិ​ភូជាន់ខ្ពស់ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយលោកZHANG Qingli) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទី ១៣ ហៅកាត់ថា (CPPCC) និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន​ ដើម្បីទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here