មន្រ្តី និង​អ្នកជំនាញ​ជប៉ុន​ពិភាក្សា​ដើម្បី​ពន្លឿន​ការសាងសង់ស្ពានថ្មី​ឆ្លងកាត់​ទន្លេមេគង្គ​និង​ការ​កែ​លម្អ​ផ្លូវជាតិលេខ​១

ដោយៈ ចំណាន

    ភ្នំពេញៈ លោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធា​រណការ និងដឹកជញ្ជូន បានទទួលជួបការសម្តែងការគួរសម និងពិភា​ក្សាការងារជាមួយ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មកពីទីស្នាក់ការកណ្តាល និងទីស្នាក់ការប្រចាំកម្ពុជា។

ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួង និងទីភ្នាក់ងារJICA លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតការពិភាក្សា លើសកម្មភាពសំខាន់ៗ នៃគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ និងផែនការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចរាចរណ៍ និងការសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here