កម្ពុជា​បើក​វេទិកា​ថ្នាក់​ជាតិ​ និង​ពិព័រណ៍​អន្តរជាតិ​ផេកថក​កម្ពុជា(PackTalk Cambodia)​ ឆ្នាំ​២០២៦​

ដោយៈ ចំណាន

   ភ្នំពេញៈ កម្ពុជាបានបើកវេទិកាថ្នាកជាតិ និងពិព័រណ៍អន្តរជាតិផេកថកកម្ពុជា ឆ្នាំ២០២៦ (PackTalk Cambodia 2026) ក្រោមប្រធានបទ៖ ការវេចខ្ចប់គឺជាជំហ៊ានចុងក្រោយ ដើម្បីចូលទៅកាន់ទីផ្សារ ក្រោមអធិបតីភាពលោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ពីធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល, មន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ដៃគូអភិវឌ្ឍន៍, តំណាងសហគ្រាស អ្នកផលិត និងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍ PackTalk Cambodia 2026 មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទី ជាយុទ្ធសាស្ត្រនៃការវេចខ្ចប់ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល បង្កើតតម្លៃបន្ថែម ពង្រឹ​ងម៉ាកយីហោ ជំរុញការវេចខ្ចប់ប្រកបដោយចីរភាព និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា។

ផេកថក (PackTalk) គឺជាវេទិកាថ្នាក់ជាតិដ៏មានសារៈសំខាន់ដែលផ្តោតជាចម្បង លើការអភិវឌ្ឍន៍វិស័យវេចខ្ចប់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យម (SMEs)។

វេទិកានេះត្រូវបានរៀបចំដឡើង ដើម្បីជំរុញការប្រើប្រាស់ការវេចខ្ចប់ជាយុទ្ធសាស្រ្តទីផ្សារ ព្រមទាំងផ្តល់នូវសេវាប្រឹក្សាយោបល់ និងឱកាសពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ចយ៉ាងទូលំទូលាយ។

ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការបង្ហាញបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ព្រមទាំងការតភ្ជាប់ធុរកិច្ចរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សហគ្រាស អ្នកផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងដំណោះស្រាយវេចខ្ចប់ អ្នកទិញ វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនោះ លោកហែម វណ្ណឌី ក៏បានប្រកាសអំពីការដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាសធារណៈទាំងអស់ (១០០%) របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រព័ន្ធឌីជីថល ដែលនឹងផ្តល់ឱ្យអ្នកស្នើសុំនូវភាពរហ័ស ងាយស្រួ​ល តម្លាភាព និងមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here