AFD Group បន្ត​សិក្សា​កែ​សម្រួល​ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហការ​ជាមួយ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​

ដោយៈ និស្ស័យ

   ភ្នំពេញៈ  លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារទីប្រឹក្សាឯករាជ្យ ដែលចាត់តាំងដោយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD)​ដឹកនាំដោយ លោកស្រីAnn-Gaelle MUTHS ដើម្បីធ្វើបទសម្ភាសន៍ សម្រាប់ការវាយតម្លៃលើកិច្ចអន្តរាគមន៍របស់ AFD Group នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ តំណាងទីប្រឹ​ក្សាយោបល់បារាំង (Technopolis)Indochina Research និង ISET International។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់ធ្វើការវាយតម្លៃ លើកិច្ចសហប្រតិបត្តិការរវាងAFD និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ជាពិសេ​សលើវិស័យគ្រប់គ្រងទឹកកខ្វក់ ក្នុងការសិក្សាពីលទ្ធភាពនៃការផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្ទាល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមក AFD បានចូលរួមផ្តល់ហិរញ្ញប្បទានរួម (Co-Financing) ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ទឹកស្អាត កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងអភិបាលកិច្ច។

បច្ចុប្បន្នAFD កំពុងសិក្សា និងវិភាគវាយតម្លៃបន្ថែម ព្រមទាំងប្រមូលមតិយោបល់ត្រឡប់ (Feedback) ដើម្បីកែសម្រួលប្រតិបត្តិការរបស់ខ្លួនឱ្យឆ្លើយតប បានកាន់តែប្រសើរទៅនឹងបរិបទ នៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានឆ្លើយតបនូវកម្រងសំណួរសំខាន់ៗជាច្រើន ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះAFD ដែលបានជួយជ្រោម​ជ្រែ​​ង ដល់ការអភិវឌ្ឍលើវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាវិស័យដទៃទៀតនៅកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍ឱ្យAFD បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here