កម្ពុជា​ ឡាវ​រៀប​ចំ​ព្រឹត្តិការណ៍​ “ទិវា​វប្បធម៌​ឡាវ​នៅ​កម្ពុជា​ឆ្នាំ​២០២៦​”

ដោយៈ ចំណាន

   ភ្នំពេញៈ  លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីវប្បធ៌ម និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិកា​រណ៍“ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើ​កទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវនៅសាលសន្និសីទចតុម្មុខ។

ពិធីនេះមានការចូលរួមផងដែរពីលោកSonexay Vannaxay ​ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ធ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បា​នសម្តែងការស្វាគមន៍ ចំពោះសិល្បករឡាវ ដែលដឹកនាំដោយលោក Khamphou Phiasackkha អគ្គនាយកផែនការនិងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមកចូលរួមសម្តែងសិល្បៈនារាត្រីនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីបានបន្ថែមទៀតថា កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងចំណងមិត្តភាព ជាមួយគ្នាជាប្រវត្តិសាស្ត្រនិងយ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដ៏ពិសេស និងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

លោកជំទាវបន្តថា “ការសម្តែងសិល្បៈនាពេលនេះ ជាវេទិកាដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌រវាងគ្នា ទៅវិញទៅមកដែលនេះជាសក្ខីភាព នៃការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ”។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីឡាវ លើការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើវិស័យវប្បធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here