មន្រ្តី​កម្ពុជា​ចូល​រួម​វេទិកា​ស្តី​ពី ​”កិច្ចសហប្រតិបត្តការ ​និង​ការ​អភិវឌ្ឍ​ថាមពល ​ចិន​-អាស៊ាន ​ឆ្នាំ​២០២៦”

ដោយៈ ចំណាន

   ប្រទេសចិនៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពី“កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦ៗក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង។

វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក QIAN Xueming អនុប្រធានសន្និសីទ ប្រឹក្សានយោបាយប្រជាជនចិន តំបន់ក្វាងស៊ី លោកYANG Kun អនុប្រធានប្រតិបត្តិក្រុមប្រឹក្សាអគ្គិសនីចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងតំណាងវិស័យឯកជនក្នុងវិស័យថាមពល មកពីសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ានយ៉ាងច្រើនកុះករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងបន្តអនុវត្តន៍ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានឱ្យកាន់តែស៊ីជម្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here