ដោយៈ និស្ស័យ
ព្រះសីហនុៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះ ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឧកញ៉ាតែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕







