ដោយៈ ម៉ាណា
ឌីលីៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជាចូលរួមក្នុងពិធីអបអរសាទរ ខួប១៥ឆ្នាំ នៃការបង្កើតធនាគារកណ្តាលទីម័រឡេស្តេ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក José Manuel Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោកHélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រឡេស្ដេ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាច្រើនរូប។
ពិធីនេះជាឱកាសនៃការអបអរសាទរ សមិទ្ធផលរបស់ធនាគារកណ្តាលទីម័រ ក្នុងរយៈពេល១៥ឆ្នាំកន្លងមក ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ៕








