មន្រ្តីCDC ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​សេចក្តី​ណែនាំស្តីពី ​ការ​ប្រើប្រាស់​វិក្កយ​បត្រ​ឌីជីថល​របស់ក.អ.ក​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកគង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ នៃសេចក្តីណែនាំស្តីពី ការប្រើប្រាស់វិក្កយបត្រឌីជីថលរបស់ ក.អ.ក.។

ជាមួយនិងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. តំណាងដោយ លោកយុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក.។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃ ក.អ.ក.ព្រមទាំងមន្ត្រីពាក់ព័ន្ធពីអគ្គលេខាធិការដ្ឋាន និងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរ យោបល់យ៉ាងផុលផុស ក្នុងស្មារតីសហការខ្ពស់ ដើម្បីបានជាធាតុចូលបន្ថែម ក្នុងការកែសម្រួលសេចក្តីព្រាងនៃសេចក្តីណែនាំស្តីពី ការប្រើប្រាស់វិក្កយបត្រឌីជីថលរបស់ ក.អ.ក. សំដៅធ្វើឱ្យកាន់តែមានអត្ថន័យខ្លឹមសារពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ជាលទ្ធផល អង្គប្រជុំទាំងមូលបានផ្តល់ការឯកភាពទៅលើខ្លឹមសារ ដែលបានកែសម្រួលនៅក្នុងកិច្ចពិភាក្សាខាងលើ និងត្រៀមរៀបចំដើម្បីបន្តនីតិវិធីជំហានបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here