ថ្នាក់​ដឹក​នាំ​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ស្ថានទូត​នៃសាធារណ​ រដ្ឋ​រវ៉ាន់ដា​

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាគូរ៉ាមុតសា នគូប៊ីតូ ម៉ានហ្ស៊ី (Bakuramutsa NKUBITO MANZI) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា ដែលមាននិវេស​នដ្ឋាននៅទីក្រុងសេអ៊ូល ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ជួបពិភាក្សាការងារ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា នេះគឺជាលើកទីបីហើយ ដែលលោកបានមកកម្ពុជា ហើយឯកឧត្តមបានសង្កេតឃើញ នូវការអភិវឌ្ឍ​យ៉ាងឆាប់រហ័សរបស់កម្ពុជាលើផ្នែកសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។

លោកក៏បានរំលេចផងដែរថា គោលបំណងនៃកិច្ចពិភាក្សាថ្ងៃនេះគឺបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា ឱ្យកាន់តែមានភាពស៊ីជម្រៅ និងឈានទៅមុខមួយកម្រិតទៀត។ ដូចនេះ លោកឯកអគ្គរដ្ឋទូតបានស្នើរ សុំការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនាពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីខាងមុខ ដើម្បីបង្កើតជាកិច្ចសហប្រតិបត្តិការផ្លូវការក្នុងវិស័យ ​កសិឧស្សាហកម្ម វាយនភណ្ឌ ស្រូវ និង អចលនទ្រព្យ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរ ចំពោះប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលនេះផងដែរ ហើយលោកក៏មានជំនឿចិត្តប្រទេសកម្ពុជាគឺពោរពេញទៅដោយសមត្ថភាព ក្នុងនាមជាម្ចាស់ផ្ទះ។

ជាកិច្ចឆ្លើយតប លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ លោកឯកអគ្គរដ្ឋទូតដែលបានអញ្ជើញមក ប្រទេសកម្ពុជាជាលើកទីបី។​

លោកឧកញ៉ា អគ្គនាយកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាពាណិជ្ជកម្មទាំងពីរដោយកិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវប្រយោជន៍វិជ្ជមានសម្រាប់កម្ពុជាចូល ទៅក្នុងទីផ្សារអាហ្រ្វិក តាមរយៈសាធារណរដ្ឋរវ៉ាន់ដា ហើយសាធារណរដ្ឋរវ៉ាន់ដា ក៏អាចចូលមកទីផ្សារអាស៊ានតាមរយៈកម្ពុជាផងដែរ។

លោកអគ្គនាយកបានបញ្ជាក់ថា “សភាពាណិជ្ជកម្មកម្ពុជារីករាយក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយសាធារណរដ្ឋរវ៉ាន់ដា ដើម្បីរៀបចំការងារទាំងអស់នេះ ឱ្យលេចចេញជាផ្លែផ្កា សំដៅជំរុញទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here