ក្រសួងពង្រឹងធនធាន​មនុស្សការរៀប​ចំ​និង​បង្កើត​មាតិកាមេរៀន​ឌីជីថល​នៃ​កម្មវិធី​បណ្តុះបណ្តាល​កម្រិត​វិញ្ញាបនបត្រ

ដោយៈ និស្ស័យ

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំនិងបង្កើតមាតិកាមេរៀនឌីជីថល នៃកម្មវិធីបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងកម្រិត២”។

វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំនិងបង្កើតមាតិកាមេរៀនឌីជីថល នៃកម្មវិធីបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង កម្រិត២” ជូនមន្ត្រីរាជការ បុគ្គលិកសិក្សា និងឧទ្ទេសាចារ្យរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅរួមចំណែកបង្កើនសក្ដានុពលនៃការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដើម្បីចូលរួមគាំទ្រនិងអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឲ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកនាយករង ប៊ុន ឆាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី លោកប្រធាននាយកដ្ឋាន ឧទ្ទេសាចារ្យ គ្រូបង្គោល និងបុគ្គលិកសិក្សាសរុបចំនួន១៥រូប។

កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងក្នុងការពង្រឹងនិងពង្រីកសមត្ថភាពលើជំនាញ ផលិតមាតិកាមេរៀនឌីជីថល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការអនុវត្ត និងជំរុញការផ្តល់សេវាបណ្តុះបណ្តាល ឱ្យកាន់តែមានភាពបុរេសកម្ម និង សកម្ម តាមរយៈការពង្រីកវិសាលភាព និងការពង្រឹងគុណភាពនិងប្រសិទ្ធភាពវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខ។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយរួមបញ្ចូលទាំងទ្រឹស្តី ការប្រើប្រាស់ឧបករណ៍ និងការផលិតមាតិកាមេរៀនឌីជីថលសាកល្បង៕

LEAVE A REPLY

Please enter your comment!
Please enter your name here