សភាពាណិជ្ជកម្មកម្ពុជា​ត្រៀម​ចុះ​MoU​ជា​មួយ​មន្ទីរ​សម្រាក​ព្យាបាល​អន្តរជាតិ​ស៊ីង​មេដ​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបគណៈប្រតិភូមកពី មន្ទីរសម្រាកព្យាបាលអន្តរជាតិស៊ីងមេដ ដឹកនាំដោយជំទាវ ឧកញ៉ា ពិន នេត្រា ប្រធានក្រុមប្រឹក្សាភិបាល ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីលទ្ធភាពពង្រឹងកិច្ចសហការ ក្នុងវិស័យសុខាភិបាល។

ជំនួបនេះបានផ្តោតសំខាន់ លើការស្វែងរកឱកាសក្នុងការផ្តល់ សេវា និងអត្ថប្រយោជន៍ផ្នែកសុខាភិបាល ជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងការពិភាក្សាអំពីលទ្ធភាពរៀបចំ អនុស្សរណៈនៃការយោគយល់ (MoU)ដើម្បីកំណត់ក្របខណ្ឌ និងទិសដៅនៃកិច្ចសហការរវាងភាគីទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរក៏បានពិភាក្សាអំពីវិស័យ និងសកម្មភាពដែលមានសក្តានុពលសម្រាប់ការអនុវត្តរួម ព្រមទាំងបានផ្លាស់ប្តូរយោបល់លើជំហានបន្ទាប់ ដើម្បីធានាឱ្យកិច្ចសហការនាពេលខាងមុខ អាចឆ្លើយតបទៅនឹងតម្រូវការ និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងជូនដល់សមា​ជិកសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា សូមស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ មន្ទីរសម្រាកព្យាបាលអន្តរជាតិស៊ីងមេដ ក្នុងការស្វែងរកកិច្ចសហការ ជាមួយសភាពាណិជ្ជកម្មកម្ពុជា។

ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈ ក្នុងការបន្តពិភាក្សា និងជំរុញការរៀបចំក្របខណ្ឌសហការ ដែលមានភាពច្បាស់លាស់ និងអាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សមាជិក និងសហគមន៍ធុរកិច្ចកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here