តើ​ផ្សារហ៊ុន​នៅ​តំបន់​អាសុី​មាន​អ្វី​ប្រែប្រួល​សំខាន់ៗ​នៅ​ថ្ងៃ​អង្គារ​នេះ​?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេង និងអត្រាផលចំណេញលើមូលបត្របំណុលរដ្ឋ បានជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តអ្នកវិនិយោគ មុនពេលកិច្ចប្រជុំរបស់ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុនក្នុងសប្តាហ៍នេះ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះ១,១ភាគរយ គិតត្រឹមម៉ោង៣:៣៣នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ០,០១៤ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នធ្លាក់ថ្លៃចុះ០,៥២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានធ្លាក់ថ្លៃចុះ០,៦៧ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៤ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានធ្លាក់ថ្លៃចុះ០,៨៨ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានធ្លាក់ថ្លៃចុះ០,៨៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here